គណន័យភាព

ជាមួយ ឌែលតា, ថ្នាក់ដឹកនាំ និងបុគ្គលិកទាំងអស់ មានការទទួលខុសត្រូវ និងគណនេយ្យភាពចំពោះសកម្មភាពរបស់យើង។

អតិថិជនជាចម្បង

ជាមួយ ឌែលតា, ថ្នាក់ដឹកនាំ និងបុគ្គលិកទាំងអស់ ខិតខំដើម្បីបម្រើ និងបំពេញសេចក្តីត្រូវការរបស់អតិថិជន។ ការប្រមូលផ្តុំរបស់អតិថិជនជាការរួមចំណែកយ៉ាងធំធេងដល់ភាពជោគជ័យនៃអាជីវកម្ម។

ប្តេជ្ញាភាពល្អឥតខ្ចោះ

ជាមួយ ឌែលតា, ថ្នាក់ដឹកនាំ និងបុគ្គលិកទាំងអស់ បានធ្វើការប្តេជ្ញាចិត្តលើសពីការរំពឹងទុកនៅក្នុងទិដ្ឋភាពជារួមនៃការផ្តល់សេវា និងភារកិច្ចរបស់យើង។ ថ្នាក់ដឹកនាំ និងបុគ្គលិកទាំងអស់ជឿជាក់ថាបុគ្គលិក នឹងធ្វើការប្តេជ្ញាចិត្តផ្ទាល់ខ្លួនដើម្បីធ្វើឱ្យគុណតម្លៃ និងវប្បធម៌របស់យើងក្នុងការបម្រើអតិថិជនបានយ៉ាងល្អឥតខ្ចោះ។

សីលធម៌

ជាមួយ ឌែលតា, ថ្នាក់ដឹកនាំ និងបុគ្គលិកទាំងអស់ នឹងទទួលស្វាគមន៍យ៉ាងរីករាយ រាក់ទាក់ចំពោះអតិថិជន គណៈប្រតិភូ ឬអ្នកទស្សនាជាផ្លូវការផ្សេងៗទៀត។ យើងអនុវត្តបទដ្ឋានសីលធម៌វិជ្ជាជីវៈរាល់អ្វីដែលយើងបានធ្វើជាមួយអតិថិជន សហគមន៍ និងប្រជាជនរបស់យើង។

ភាពស្មោះត្រង់

ឌែលតា ឌែលតា ផ្តល់សេវាហិរញ្ញវត្ថុដល់អតិថិជន និងអ្នកដែលពាក់ព័ន្ធផ្សេងៗទៀតដើម្បីលើកកម្ពស់សុខុមាលភាពរបស់ពួកគេប្រកបដោយ សីលធម៌ តម្លាភាព យុត្តិធម៌ និងប្រសិទ្ធភាព។