គឺជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឯកជនមួយនៅក្នុងប្រទេសកម្ពុជា (‘MFI’) ដែលបានបង្កើតឡើង ថ្ងៃទី ១ ខែតុលា ឆ្នាំ២០១៣ ដោយគំនិតផ្តួចផ្តើម របស់លោកជំទាវ គួច សេងលី និងឯកឧត្តមបណ្ឌិត សាបូ អូហ្សាណូ ជាស្ថាបនិក។

ចុះបញ្ជីនៅ ក្រសួងពាណិជ្ជកម្ម ("MoC") ក្នុងឆ្នាំ ២០១៤ និងទទួលបានអាជ្ញាប័ណ្ណពីធនាគារជាតិ នៃកម្ពុជា ("NBC") នៅ ខែកុម្ភៈ ឆ្នាំ ២០១៤ ដែលជាមុខងារពេញលេញនៃស្ថាប័នមីក្រូហិរញ្ញវត្ថុ ("MFI") នៅក្នុងប្រទេសកម្ពុជា។ បណ្តាញសាខារបស់ ឌែលតា ត្រូវបានពង្រីករហូត ដល់ ៥សាខា ដែលមានដូចជា៖ សាខាទួលគោក សាខាស្ទឹងមានជ័យ សាខាសែនសុខ សាខាខេត្តសៀមរាប និង សាខាស្រុកអង្គស្នួល ក្នុងឆ្នាំ២០១៤ នេះផងដែរ។

ដើមឆ្នាំ ២០១៥ នេះគ្រឹះស្ថានក៏បាន បង្កើតសាខាថ្មីចំនួន ៧សាខាបន្ថែមទៀត ដែលមានដូចជា៖ សាខាខេត្តកំពង់សឺ្ព សាខាខេត្តតាកែវ សាខាខេត្តកំពត សាខាស្រុកកំពង់ត្រាច សាខាស្រុកបាទី សាខាខេត្តស្វាយរៀង និងសាខាក្រុងព្រះសីហនុ។

នៅក្នុងកំឡុងឆ្នាំ ២០១៦ គ្រឹះស្ថានក៏បានចាប់ផ្តើមប្រតិបត្តិការអាជីវកម្មជាមួយនឹងការតម្លើងដើមទុនរហូតដល់ $២,៥០០,០០០ ដោយទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់អតិថិជន ដែលបង្ហាញពីភាពជោគជ័យដ៏ត្រចះត្រចង់។ ជាមួយគ្នានេះផងដែរដើម្បីឆ្លើយតបទៅនឹងការគាំទ្រពីសំណាក់អតិថិជនយ៉ាងច្រើនបែបនេះ គ្រឹះស្ថានក៏បានបង្កើតសាខាថ្មីៗ ចំនួន៤សាខាបន្ថែមទៀតដែលរួមមាន៖ សាខាខេត្តប៉ៃលិន សាខាខេត្តបាត់ដំបង សាខាកោះពេជ្រ និងសាខាស្រុកកំពង់ត្រឡាច។

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ឌែលតា ក៏បានពង្រីកនូវសក្តានុភាពរបស់ខ្លួនគ្របដណ្តប់លើវិសាលភាព ទីផ្សារយ៉ាងទូលំទូលាយ និងដើម្បីឆ្លើយតបទៅតាមកំណើននៃតម្រូវការឥណទានពីសំណាក់អតិថិជនក្នុងតំបន់ គ្រឹះស្ថានក៏បានបង្កើតសាខាចំនួន ៤សាខា បន្ថែមទៀតដែល ក្នុងនោះរួមមានសាខា៖ សាខាស្រុកពាមរក៍ សាខាស្រុកជើងព្រៃ សាខាខេត្តកំពង់ធំ និងសាខាស្រុកមោងឬស្សី។

ដោយមានវិបត្តិនៃការរីករាលដាលពីជម្ងឺកូវីដ១៩ ជាសាកល និងបាន ប៉ពាល់ដល់សេដ្ឋកិច្ចកម្ពុជាជាខ្លាំង ក៏ដូចជាប៉ះពាល់ដល់ប្រតិបត្តិការរបស់គ្រឹះស្ថាន គ្រឹះស្ថានបានសម្រេចបង្រួមសាខាក្នុងរាជធានីចំនួន ៤សាខាបញ្ចូលគ្នា ដោយកំណត់ការិយាល័យកណ្តាលជាសាខាគោល ដែលមានទីតាំងនៅអគារលេខ ៥៤៦ ផ្លូវ ១៩៨២ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

០១ សាលាការិយាល័យកណ្តាល

អាជ្ញាប័ណ្ណលេខ ម.ហ ៤៣

ចុះថ្ងៃទី ១២ខែកុម្ភៈ ឆ្នាំ២០១៤

០២ សាលាខេត្តសៀមរាប

អាជ្ញាប័ណ្ណលេខ ម.ហ ៤៣ - ១៧/១០/០១/០១

ចុះថ្ងៃទី ០៨ខែធ្នូ ឆ្នាំ២០១៦

០៤ សាខាស្រុកអង្គស្នួល

អាជ្ញាប័ណ្ណលេខ ម.ហ ៤៣ - ០៨/០៨/០៤/០១

ចុះថ្ងៃទី ០៨ខែធ្នូ ឆ្នាំ២០១៦

០៤ សាខាខេត្តកំពង់សឺ្ព

អាជ្ញាប័ណ្ណលេខ ម.ហ ៤៣ - ០៥/០២/០៤/០១

ចុះថ្ងៃទី ០៨ខែធ្នូ ឆ្នាំ២០១៦

០៥​ សាខាខេត្តតាកែវ

អាជ្ញាប័ណ្ណលេខ ម.ហ ៤៣ - ២១/០៨/០២/០១

ចុះថ្ងៃទី ០៨ខែធ្នូ ឆ្នាំ២០១៦

០៦ សាខាខេត្តកំពត

អាជ្ញាប័ណ្ណលេខ ម.ហ ៤៣ - ០៧/០៧/០២/០១

ចុះថ្ងៃទី ០៨ខែធ្នូ ឆ្នាំ២០១៦

០៧ សាខាស្រុកកំពង់ត្រាច

អាជ្ញាប័ណ្ណលេខ ម.ហ ៤៣​ - ០៧/០៦/០៥/០១

ចុះថ្ងៃទី ១២ខែកុម្ភៈ ឆ្នាំ២០១៦

០៨ សាខាស្រុកបាទី

អាជ្ញាប័ណ្ណលេខ ម.ហ ៤៣ - ២១/០៦/០១/០១

ចុះថ្ងៃទី ១២ខែកុម្ភៈ ឆ្នាំ២០១៦

០៩ សាខាខេត្តស្វាយរៀង

អាជ្ញាប័ណ្ណលេខ ម.ហ ៤៣ - ២០/០៦/០៤/០១

ចុះថ្ងៃទី ០៨ខែធ្នូ ឆ្នាំ២០១៦

១០ សាខាខេត្តព្រះសីហនុ

អាជ្ញាប័ណ្ណលេខ ម.ហ ៤៣​ - ១៨/០១/០៨/០១

ចុះថ្ងៃទី ១២ខែកុម្ភៈ ឆ្នាំ២០១៤

១១ សាខាខេត្តពាមរក៍

អាជ្ញាប័ណ្ណលេខ ម.ហ ៤៣ - ១៤/០៧/០២/០១

ចុះថ្ងៃទី ០៨ខែធ្នូ ឆ្នាំ២០១៦

១២ សាខាខេត្តបៃលិន

អាជ្ញាប័ណ្ណលេខ ម.ហ ៤៣ - ២៤/០១/០១/០១

ចុះថ្ងៃទី ០៦ខែមិថុនា ឆ្នាំ២០១៨

១3 សាខាខេត្តបាត់ដំបង

អាជ្ញាប័ណ្ណលេខ ម.ហ ៤៣​ - ០២/០៣/០៤/០១

ចុះថ្ងៃទី ០៦ខែមិថុនា ឆ្នាំ២០១៨

១៤ សាខាកំពង់ត្រឡាច

អាជ្ញាប័ណ្ណលេខ ម.ហ ៤៣ - ០៣/០៣/០៨/០១

ចុះថ្ងៃទី ០៦ខែមិថុនា ឆ្នាំ២០១៨

១៥ សាខាស្រុកជើងព្រៃ

អាជ្ញាប័ណ្ណលេខ ម.ហ ៤៣ - ០៣/០៣/០៨/០១

ចុះថ្ងៃទី ០៦ខែមិថុនា ឆ្នាំ២០១៨

១៦ សាខាខេត្តកំពង់ធំ

អាជ្ញាប័ណ្ណលេខ ម.ហ ៤៣ - ០៦/០៣/០៣/០១

ចុះថ្ងៃទី ០៦ខែមិថុនា ឆ្នាំ២០១៨

១៧ សាខាស្រុកមោងឫស្សី

អាជ្ញាប័ណ្ណលេខ ម.ហ ៤៣ - ០២/០៦/០១/០១

ចុះថ្ងៃទី ០៦ខែមិថុនា ឆ្នាំ២០១៨