Home
- /
- About
- /
- Board of Directors

បានប្រកាសយកឆ្នាំ ២០០៦ ជាឆ្នាំមីក្រូហិរញ្ញវត្ថុកម្ពុជា ក្នុងឱកាសសន្និសិទជាតិស្តីពី មីក្រូហិរញ្ញវត្ថុកម្ពុជា ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី ១១-១៣ ខែ មករា ឆ្នាំ ២០០៦ ។ មានបេសកកម្ម "ផ្តល់នូវសេវាហិរញ្ញវត្ថុយ៉ាងទូលំទូលាយទៅកាន់ប្រជាជនដែលនៅតាមទីក្រុង និងទីជនបទ ក្នុងតម្លៃដ៏សមរម្យដើម្បីឲ្យមាននិរន្តរភាព" ។ » បាវចនារបស់យើង "ផ្តោតទៅលើប្រសិទ្ធភាព តម្លាភាព និងសមធម៌ចំពោះអតិថិជនដែលខ្វះខាតទុន សម្រាប់ធ្វើអាជីវកម្ម និងពង្រីកអាជីវកម្ម" ។ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ឌែលតា ម៉ាយក្រូហ្វាយនែន ភីអិលស៊ី មានផលិតផលឥណទានដូចជា ៖ ១. ឥណទានខ្នាតតូចបំផុត៖ ត្រូវបានបង្កើតឡើងជាលក្ខណៈឥណទានក្រុម និងបុគ្គលដើម្បីពង្រីកមុខរបរនិងបង្កើនទ្រព្យ ដែលបានបង្កើតឡើងនៅឆ្នាំ ២០១៤ ហើយមានទំហំឥណទានតូចជាង ឬស្មើ ២,៥០០ ដុល្លារអាមេរិក ។ ២. ឥណទានខ្នាតតូច និងអាជីវកម្ម៖ ជាឥណទានសម្រាប់ជួយដល់ប្រជាពលរដ្ឋ សហគ្រាសខ្នាតតូច ជាទុនបន្ថែមក្នុងការពង្រីកអាជីវកម្ម ឬបង្កើនទ្រព្យសម្បត្តិ។ ឥណទានខ្នាតតូច និងអាជីវកម្មនេះត្រូវបានបង្កើតឡើងនៅឆ្នាំ ២០១៤ ដែលមានទំហំឥណទានចាប់ពី ២,៥០០ ដុល្លារអាមេរិក ។ ៣. ឥណទានគេហដ្ឋាន៖ ជាឥណទានមួយប្រភេទដែលជួយប្រជាពលរដ្ឋក្នុងការបង្រ្គប់ប្រាក់ទិញអចលនទ្រព្យដើម្បីលើកកម្ពស់ផាសុខភាពក្នុងការរស់នៅឲ្យបានសមរម្យ។ ឥណទានគេហដ្ឋាននេះត្រូវបានបង្កើតឡើងនៅឆ្នាំ ២០១៥ ដែលមានទំហំឥណទានរហូតដល់ ៥០,០០០ ដុល្លារអាមេរិក ។ ៤. ឥណទានសង្គ្រោះបន្ទាន់៖ ជាឥណទានដែលចូលរួមក្នុងការអភិវឌ្ឍសង្គមជាតិតាមរយៈការ ផ្តល់ឥណទានជូនអតិថិជន ឬប្រជាពលរដ្ឋសម្រាប់ពិនិត្យតាមដានសុខភាព និងព្យាបាលជម្ងឺ។ ឥណទានសង្រ្គោះបន្ទាន់ ត្រូវបានបង្កើតឡើងនៅឆ្នាំ២០១៨ ដែលមានទំហំឥណទានរហូតដល់ ៣,៥០០ ដុល្លារអាមេរិក ។ ៥. ឥណទានសិក្សា៖ ជាឥណទានផ្តល់ជូនដល់និស្សិត ដើម្បីអភិវឌ្ឍចំណេះដឹងឲ្យកាន់តែខ្ពស់ដែលស្របតាមគោលនយោបាយជាតិនៃក្រសួងអប់រំ យុវជន និងកីឡា។ ឥណទានសិក្សានេះត្រូវបានបង្កើតឡើងនៅឆ្នាំ ២០១៥ ដែលមានទំហំឥណទានរហូតដល់ ៥,០០០ ដុល្លារអាមេរិក ។ អនុវត្តតាមយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី ៤ របស់រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹក នាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃ ព្រះរាជាណាចក្រកម្ពុជា និងគោលនយោបាយរបស់ធនាគារជាតិនៃកម្ពុជា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ឌែលតា ម៉ាយក្រូហ្វាយនែន ភីអិលស៊ី បានខិតខំនឹងបន្តអនុវត្តរាល់លិខិតបទដ្ឋានគតិយុត្តិ និងធ្វើកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធិជាមួយអគ្គនាយកដ្ឋានត្រួតពិនិត្យនៃធនាគារជាតិនៃកម្ពុជា និងជាពិសេសអនុវត្តតាមគោលការណ៍ធនាគារជាតិនៃកម្ពុជាស្តីពីការកំណត់ពិដានអត្រាការប្រាក់ ១៨% ក្នុង មួយឆ្នាំសម្រាប់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងដើម្បីលើកស្ទួយជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងការចូលរួមចំណែកកាត់បន្ថយភាពក្រីក្រនៅកម្ពុជា។ ក្នុងនាមជាភាគទុនិក និងជាប្រធានក្រុមប្រឹក្សាភិបាល នៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ឌែលតា ភីអិលស៊ី យើងខ្ញុំមានសេចក្តីសោមនស្សរីករាយសូមបង្ហាញជូនលោកអ្នកនូវរបាយការណ៍ប្រចាំឆ្នាំ ២០២១ ដែលរបាយការណ៍នេះបង្ហាញអំពីសមិទ្ធិផលសំខាន់ៗសម្រេចបានក្នុងឆ្នាំ ២០២១ ព្រមទាំងរៀបរាប់ពីវឌ្ឍនភាព និងផលប៉ះពាល់មួយចំនួនដែលប្រឈម ព្រមទាំងការដោះស្រាយបញ្ហាក្នុងអំទ្បុងពេលវិបត្តិកូវីដ-១៩ នេះផងដែរ។ នៅឆ្នាំ ២០២១ សេដ្ឋកិច្ចពិភពលោកបានងើបទ្បើងវិញក្នុងអត្រា ៥,៩% ដែលត្រូវបានគាំទ្រដោយនយោបាយសារពើពន្ធ និងរូបិយវត្ថុវិត្ថារកម្ម និងការបន្ធូរបន្ថយវិធានការរឹតត្បិតលើការធ្វើដំណើរនិងអាជីវកម្ម។ ការងើបទ្បើងវិញនៃសេដ្ឋកិច្ចពិភពលោក ជាពិសេសប្រទេសអភិវឌ្ឍន៍ដែលជាដៃគូពាណិជ្ជកម្មសំខាន់របស់កម្ពុជា និងយុទ្ធនាការចាក់វ៉ាក់សាំងឆាប់រហ័សដែលបានបង្កើតភាពសុំាក្នុងសហគមន៍ ធ្វើឲ្យសេដ្ឋកិច្ចប្រទេសកម្ពុជាអាចសម្រេចបានកំណើនវិជ្ជមានវិញក្នុងអត្រា ៣% ក្នុងឆ្នាំ ២០២១ បន្ទាប់ពីបានធ្លាក់ចុះ -៣,១% កាលពីឆ្នាំកន្លងទៅ។ ស្របពេលនៃការងើបទ្បើងវិញនៃសេដ្ឋកិច្ចកម្ពុជាលើវិស័យផ្សេងៗ តែវិស័យទេសចរណ៍នៅតែបន្តផលអវិជ្ជមាន ដោយសារការរាលដាលខ្លាំងនៃជំងឺកូវីដ-១៩ ក្នុងតំបន់។ ទោះបីវិស័យមួយចំនួនរងផលប៉ះពាល់យ៉ាងណាក៏ដោយ ប៉ុន្តែវិស័យ ធនាគារ និងហិរញ្ញវត្ថុនៅតែជាកម្លាំងរុញច្រានដ៏សំខាន់មួយក្នុងការចូលរួមគាំទ្រ និងជំរុញសក្តានុពលរបស់ខ្លួនទៅលើវិស័យទាំងនោះឲ្យមានការអភិវឌ្ឍប្រកបដោយចេរភាពទ្បើងវិញក្នុងឆ្នាំ ២០២២។ ( ប្រភព៖ របាយការណ៍ប្រចាំឆ្នាំ ២០២១ របស់ធនាគារជាតិ នៃកម្ពុជា ) តាមផែនការអាជីវកម្មរយៈពេល ៥ ឆ្នាំ (២០២០-២០២៤) របស់គ្រឹះស្ថាន យើងនឹងគ្រោងពង្រីកប្រតិបត្តិការអាជីវកម្មបន្ថែមរហូតដល់ ២៦ សាខាជាមួយផលបត្រឥណទានរហូតដល់ ៣០លានដុល្លាអាមេរិក ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់អតិថិជន និងស្របតាមផែនការយុទ្ធសាស្រ្តរបស់ខ្លួន។ យើងនឹងស្វែងរកថវិការបន្ថែមទៀតដើម្បីគាំទ្រដល់ប្រតិបត្តិការ បង្កើតផលិតផល និងសេវាកម្មថ្មីៗ ដែលសមស្របនឹងតម្រូវការទីផ្សារ ប៉ុន្តែក៏ផ្តោតលើការគ្រប់គ្រងហានិភ័យទាំងមធ្យោបាយសកម្ម និងប្រុងប្រយ័ត្នខ្ពស់។ ស្របតាមផែនការពង្រីកនេះ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ឌែលតា ភីអិលស៊ី នឹងធ្វើការពង្រឹងប្រព័ន្ធគ្រប់គ្រងផ្ទៃក្នុង ព្រមទាំងបន្តខិតខំប្រឹងប្រែងឲ្យអស់ពីសមត្ថភាពដើម្បី កែលម្អសេវាកម្មប្រកបដោយគុណភាពជូនដល់អតិថិជនជាមួយនឹងសេវាកម្មដែលមានលក្ខណៈបត់បែន និងបន្ធូរបន្ថយដល់អតិថិជនដែលទើបនឹងងើបទ្បើងវិញពីជម្ងឺរាតត្បាតកូវីដ-១៩ ស្របតាមការណែនាំរបស់ ធនាគារជាតិនៃកម្ពុជា និងការអំពាវនាវរបស់ប្រមុខរាជរដ្ឋាភិបាល ។ ថ្វីត្បិតក្នុងឆ្នាំ ២០២១ យើងមានការបណ្តុះបណ្តាលច្រើនក្តីតាមប្រព័ន្ធអនទ្បាញ និងផ្ទាល់ ហើយក្នុងឆ្នាំ ២០២២ នេះក៏ជាទិសដៅចម្បងក្នុងការបន្តអភិវឌ្ឍសមត្ថភាពបុគ្គលិកឲ្យកាន់តែប្រសើរបន្ថែមទៀត តាមរយៈការបណ្តុះបណ្តាលខាងក្នុង ក៏ដូចជាការបញ្ជូនបុគ្គលិកទៅបណ្តុះបណ្តាល ជាមួយ ស្ថាប័នពាក់ព័ន្ធ ជាពិសេសសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និយតករ និងវិទ្យាស្ថានបណ្តុះ បណ្តាលផ្សេងៗ ។ ដោយទ្បែក សម្រាប់ដំណើរការអាជីវកម្មរបស់គ្រឹះស្ថាននៅក្នុងឆ្នាំ ២០២១ ក្រោមស្ថានភាពនៃការរីករាលដាលនៃជម្ងឺកូវីដ-១៩ និងដើម្បីឱ្យការផ្តល់សេវាកម្មជូនអតិថិជនប្រកបដោយគុណភាព ស្រប តាមត្រូវការរបស់សាធារណៈជន គ្រឹះស្ថានបានធ្វើបច្ចុប្បន្នភាពប្រព័ន្ធធនាគារស្នូលរបស់ខ្លួនឱ្យកាន់តែទំនើបបន្ថែមទៀត និងបានអភិវឌ្ឈប្រព័ន្ធឌីជីថល ដោយធ្វើការសហការជាមួយក្រុមហ៊ុន WING សម្រាប់សម្រួលដល់អតិថិជនក្នុងការបង់ប្រាក់កម្ចីតាមរយៈទូរសព្ទ (Mobile App) និងតាមភ្នាក់ងារ WING ដើម្បីចូលរួមកាត់បន្ថយការឆ្លងរីករាលដាលនៃជម្ងឺកូវីដ-១៩ ស្របតាមការណែនាំរបស់រាជរដ្ឋាភិបាល។ ឆ្លៀតក្នុងឱកាសនេះ យើងខ្ញុំសូមថ្លែងអំណរគុណចំពោះ ដៃគូពាក់ព័ន្ធទាំងអស់ រួមទាំងអតិថិជន វិនិយោគិន ធនាគារ និងដៃគូផ្តល់មូលនិធិសម្រាប់ការជឿទុកចិត្ត និងកិច្ចសហប្រតិបត្តិការនាពេលកន្លងមក។ ខ្ញុំក៏សូមថ្លែងអំណរគុណចំពោះ កុ្រមបឹ្រក្សាភិបាល ដែលបានប្តេជ្ញាចិត្តចំពោះការណែនាំ និងចង្អុលបង្ហាញ ព្រមទាំងគណៈគ្រប់គ្រង និង បុគ្គលិកដ៏ស្មោះស្ម័គ្រ ចំពោះការខិតខំ និងព្យាយាមខ្ពស់ក្នុងការបំពេញការងារនាពេលកន្លងមក។ ជាទីបញ្ចប់ ខ្ញុំសូមថ្លែងអំណរគុណចំពោះ រាជរដ្ឋា ភិបាលកម្ពុជា ធនាគារជាតិនៃកម្ពុជា និងអាជ្ញាធរពាក់ព័ន្ធទាំងអស់ដែលបានគាំទ្រ និង យកចិត្តទុក ដាក់ខ្ពស់ជាប្រចាំចំពោះការចូលរួមរអភិវឌ្ឍប្រទេសកម្ពុជា។
