ផលិតផល និងសេវាកម្ម

ពិនិត្យមើលព័ត៌មានលម្អិតអំពីសេវាកម្មរបស់យើង លក្ខណៈផលិតផល ការគណនាការប្រាក់ តម្រូវការ និងឯកសារដែលត្រូវការ

ឥណទានកសិកម្ម

ឥណទានកសិកម្ម សំដៅលើប្រភេទឥណទានទាំងឡាយណាដែលត្រូវបានយកទៅប្រើប្រាស់លើរបរកសិកម្ម ឬសកម្មភាពផ្សេងៗ ដែលទាក់ទងនឹងវិស័យកសិកម្ម ផ្ដោតលើ ការដាំដុះ ការចិញ្ចឹម និងការនេសាទ ដូចជា៖ ការទិញជី ពូជ... ការទិញសេវាកម្មបម្រើឲ្យការដាំដុះបន្លែ ផ្លែឈើ និងដំណាំផ្សេងៗ ការធ្វើស្រែចម្ការ ការចិញ្ចឹមជ្រូក មាន់ទា ការចិញ្ចឹមសត្វយកស៊ុត ការចិញ្ចឹមសត្វយកទឹកដោះ ការចិញ្ចឹមសត្វពាហនៈ ការចិញ្ចឹមឃ្មុំ ការចិញ្ចឹមត្រី ការនេសាទ ការជួលកម្លាំងពលកម្ម ឬគ្រឿងចក្រដើម្បីបម្រើក្នុងវិស័យកសិកម្ម និងការទិញសម្ភារៈកសិកម្ម ទិញគោយន្តធ្វើស្រែផ្ទាល់ខ្លួន ទិញម៉ាស៊ីនច្រូតកាត់ប្រើប្រាស់ផ្ទាល់ខ្លួន និងការសាងសង់ទ្រុងមាន់ទា ជ្រូក…។

ឥណទានអាជីវកម្ម

ឥណទានអាជីវកម្ម គឺសំដៅលើប្រភេទឥណទានទាំងឡាយណាដែលត្រូវបានយកទៅប្រើប្រាស់ក្នុងសកម្មភាពដូចជា៖ សកម្មភាពអាជីវកម្ម ឬពាណិជ្ជកម្ម ឬជំនួញ មានន័យថាអតិថិជនបានស្នើសុំឥណទានដើម្បីប្រើប្រាស់ក្នុងគោលបំណងធ្វើអាជីវកម្ម ឬពាណិជ្ជកម្ម ឬជំនួញដែលអាចរកចំណូលបានមកពីការនាំចេញ នាំចូល ទិញចូល លក់ចេញ បើកហាងលក់ដូរទំនិញដើម្បីបានប្រាក់ចំណេញឬការទិញសម្ភារៈផ្សេងៗសម្រាប់ផ្គត់ផ្គង់លើអាជីវកម្មបែបជំនួញរបស់ខ្លួនដូចជា៖ ការទិញលក់គ្រឿងទេស គ្រឿងសំណង់ គ្រឿងឧបភោគ បន្លែ ត្រីសាច់ នំចំណី កសិផល ការទិញលក់គ្រឿងអលង្ការ ប្តូរប្រាក់ ការទិញលក់តូប ទីតាំងសម្រាប់លក់ដូរទំនិញ ការទិញលក់គ្រឿងម៉ាស៊ីន គ្រឿងចក្រ គ្រឿងអេឡិចត្រូនិច ការទិញលក់ឡាន ទិញលក់ម៉ូតូ ទូរស័ព្ទ កុំព្យូទ័រ ការទិញលក់សត្វពាហនៈ ការម៉ៅចម្ការសម្រាប់យកកសិផលមកលក់ដូរ ។ល។ សកម្មភាពផលិតកម្ម សំដៅលើការស្នើសុំឥណទានដើម្បីប្រើប្រាស់ក្នុងគោលបំណង ទិញវត្ថុធាតុដើមសម្រាប់គាំទ្រដល់សកម្មភាពនៃការផលិតទាំងការផលិតដោយដៃ និងការផលិតដោយម៉ាស៊ីន ឬ គាំទ្រដល់សង្វាក់ផលិតកម្មដូចជា តម្បាញ សិប្បកម្ម និងផលិតកម្មផ្សេងៗបានជាផលិតផលសម្រេចដើម្បីលក់ចេញ និងសកម្មភាពនៃការផលិតផ្សេងៗទៀត ដែលសំដៅរកផលចំណេញ។ ការផ្ដល់សេវាកម្ម សំដៅលើការស្នើសុំឥណទានដើម្បីប្រើប្រាស់ក្នុងគោលបំណង បំរើសេវាកម្មផ្សេងៗដែលសំដៅលើប្រភេទឥណទានទាំងឡាយណាដែលយកទៅប្រើប្រាស់បែបបម្រើសេវាកម្មដូចជា៖ សេវាប្រឹក្សាច្បាប់ ឬ ហិរញ្ញវត្ថុ សេវាដឹកជញ្ជូន សាលាបង្រៀន មន្ទីរពេទ្យ របរបោកអ៊ុត កាត់សក់ កែសម្ផស្ស សំអាងការ បញ្ចូលអាគុយ ថតរូប របរបើកផ្ទះសំណាក់ សេវារៀបចំកែលម្អផ្ទះសំណាក់ សណ្ឋាគារ ភោជនីយដ្ឋាន កន្លែងលក់អាហារ សេវាកម្មតុបតែងកែលម្អ សេវាកម្មជួលគ្រឿងអេឡិចត្រូនិច ជួលម៉ាស៊ីនថតចំលង... ការជួលគ្រឿងចក្រ ម៉ាស៊ីនច្រូត ត្រាក់ទ័រ គោយន្ត សេវាផ្ទេរប្រាក់ សេវាប្រឹក្សាយោបល់ សេវាកម្មទូរស័ព្ទ សេវារៀបចំពិធីការ និងសេវាកម្មផ្សេងៗ ដែលផ្តល់នូវផលកម្រៃ ឬប្រាក់ចំណេញត្រលប់មកវិញ។

ឥណទានសាងសង់

ឥណទានសាងសង់ សំដៅលើប្រភេទឥណទានទាំងឡាយណាដែលយកទៅប្រើប្រាស់ក្នុងរបរសាងសង់ ឬប្រើប្រាស់ក្នុងសកម្មភាព ឬដំណើរការនៃការសាងសង់អ្វីមួយដូចជា៖ ការសាងសង់អគារ ផ្ទះសំណាក់ សណ្ឋាគារ ហេដ្ឋារចនាសម្ព័ន្ធស្ពាន ថ្នល់ ប្រឡាយ ឃ្លាំង ហាងទំនិញ ទិញសម្ភារៈសំណង់សម្រាប់សាងសង់ ការម៉ៅការផ្ទះ ការសង់ផ្ទះលក់ ការបើកប្រាក់ខែឲ្យកម្មករក្នុងគម្រោងសំណង់ និងជាទុនចំណាយផ្សេងៗទៀត ដើម្បីបម្រើសកម្មភាពទ្រទ្រង់ការសាងសង់...ក្នុងគោលបំណងស្វែងរកប្រាក់ចំណេញ។ សម្រាប់កម្ចីដែលអាចចាត់ចូលជាឥណទានសាងសង់ គឺលុះត្រាតែអតិថិជនមានមុខរបរ និងមានលិខិតអនុញ្ញាតត្រឹមត្រូវជាអ្នកម៉ៅការ។ សម្រាប់អតិថិជនដែលមានមុខរបរម៉ៅការតាមភូមិហើយមានលក្ខណៈទ្រង់ទ្រាយតូច មិនតម្រូវការយកឯកសារបញ្ជាក់ឡើយ។

ឥណទានយានជំនិះ

ឥណទានទិញយានជំនិះ សំដៅលើប្រភេទឥណទានទាំងឡាយណាដែលយកទៅប្រើប្រាស់សម្រាប់ការទិញមធ្យោបាយដឹកជញ្ជូនដើម្បីគាំទ្រដល់អាជីវកម្ម ឬផ្តល់សកម្មភាពអាជីវកម្មផ្ទាល់ និងការប្រើប្រាស់ជាមធ្យោបាយផ្ទាល់ខ្លួនដូចជា៖ ការទិញយានជំនិះ កង់ ម៉ូតូ ឡាន ទូក កប៉ាល់ សាឡាង សម្រាប់ ការដឹកជញ្ជូនទំនិញ ដឹកកសិផល ការជួល និងប្រើប្រាស់ផ្ទាល់ខ្លួនជាដើម ។

ឥណទានអចលនទ្រព្យ

ឥណទានអចលនទ្រព្យ សំដៅលើប្រភេទឥណទានទាំងឡាយណាដែលប្រើប្រាស់ក្នុងគោលបំណងដើម្បីផ្តល់ហិរញ្ញប្បទានដល់ការទិញអចលនទ្រព្យ រួមទាំងការទិញដី និងទិញអគារ ឬលំនៅដ្ឋាន សម្រាប់ធ្វើជាកម្មសិទ្ធិផ្ទាល់ ឬសម្រាប់ការទិញ-លក់យកចំណេញ ហើយឥណទានប្រភេទនេះមានគោលបំណងផ្តល់នូវភាពបត់បែនផ្នែកហិរញ្ញវត្ថុ និងការគាំទ្រ សម្រាប់បុគ្គល និងអាជីវកម្មដែលកំពុងស្វែងរកការចូលរួមក្នុងទីផ្សារអចលនទ្រព្យ។ សម្រាប់អតិថិជនដែលស្នើសុំឥណទានអចលនទ្រព្យនេះប្រើប្រាស់ក្នុងគោលបំណងទិញលំនៅដ្ឋានទំាងសម្រាប់ការរស់នៅជាកម្មសិទ្ធិផ្ទាល់ខ្លួន ឬជាការទិញដើម្បីទុកលក់យកប្រាក់ចំណេញអតិថិជនចាំបាច់ត្រូវមានទុនចូលរួម២០% នៃតម្លៃលំនៅដ្ឋានសរុបចំពោះតែអតិថិជនទិញលំនៅដ្ឋានដែលមិនមែនជាដៃគូរសហការរបស់ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ឌែលតា ម៉ាយក្រូហ្វាយនែន ភីអិលស៊ី។ ប្រសិនបើអតិថិជនដែលស្នើសុំសម្រាប់ការទិញលំនៅដ្ឋានទំាងសម្រាប់ការរស់នៅជាកម្មសិទ្ធិផ្ទាល់ខ្លួន ឬជាការទិញដើម្បីទុកលក់យកប្រាក់ចំណេញជាមួយដៃគូរសហការរបស់ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ឌែលតា ម៉ាយក្រូហ្វាយនែន ភីអិលស៊ី នោះអតិថិជនអាចស្នើសុំឥណទាន១០០% ដោយមិនបាច់មានទុនចូលរួមក៏បាន។

ឥណទានសិក្សា

ឥណទានសិក្សា សំដៅលើប្រភេទឥណទានទាំងឡាយណាដែលប្រើប្រាស់ក្នុងគោលបំណង បង់ថ្លៃសិក្សា ទិញសម្ភារៈ សិក្សា និងការប្រើប្រាស់ផ្សេងៗទៀត សំដៅក្នុងសកម្មភាពគាំទ្រដល់ការសិក្សា។ ឥណទានសិក្សានេះផ្ដល់ភាពងាយស្រួលដល់សិស្សនិសិ្សត ឬអាណាព្យាបាលដែលមានបំណងចង់ឲ្យកូន ឬសិស្សនិសិ្សតខ្លួនឯងចង់បន្តការសិក្សានៅសាកលវិទ្យាល័យ ហើយមានបញ្ហាផ្នែកហិរញ្ញវត្ថុអាចដាក់ពាក្យស្នើសុំឥណទានប្រភេទនេះបាន។ ផលិតផលឥណទាននេះបានជួយសិស្សនិស្សិតក្នុងការចំណាយសម្រាប់ ការសិក្សានៅសាកលវិទ្យាល័យនិងចំណាយទៅលើសម្ភារៈសិក្សាដទៃទៀត។

ឥណទានរហ័ស

ផលិតផលឥណទាននេះត្រូវបានបង្កើតឡើងក្នុងគោលបំណង ដើម្បីផ្តល់ឥណទានទៅឲ្យអតិថិជនដែលត្រូវការខ្ចីប្រាក់បន្ទាន់និងយកទៅប្រើប្រាស់ក្នុងរយៈពេលមួយខ្លី នៅពេលដែលជួបបញ្ហាដោយគ្រោះធម្មជាតិ និងគ្រោះថ្នាក់ ឬមានតម្រូវការប្រើប្រាស់សាច់ប្រាក់បន្ទាន់ណាមួយ។ ប្រភេទឥណទាននេះអាចធ្វើឯកសារក្នុងថ្ងៃ និងបើកប្រាក់ឲ្យអតិថិជនក្នុងថ្ងៃបានហើយឯកសារ ឥណទានចាំបាច់ចុះ ហត្ថលេខាពីអាជ្ញាធរ ភូមិ ឃុំ និងតម្រូវឲ្យមានទ្រព្យដាក់ធានា និងអ្នកធានា ឬសាក្សី ផលិតផលនេះប្រើសម្រាប់តែឥណទានឯកត្តជនតែប៉ុណ្ណោះ។

ឥណទានប្រើប្រាស់ផ្ទាល់ខ្លួន

ឥណទានប្រើប្រាស់ផ្ទាល់ខ្លួន សំដៅលើប្រភេទឥណទានទាំងឡាយណាដែលយកទៅប្រើប្រាស់ដើម្បីទិញវត្ថុសម្ភារៈនានាសម្រាប់ប្រើប្រាស់ផ្ទាល់ខ្លួន ឬតម្រូវការក្នុងគ្រួសារដូចជា៖ ការទិញ ម៉ាញ៉េ ទូរទស្សន៍ កុំព្យូទ័រ គ្រឿងសង្ហារឹម ដើម្បីប្រើប្រាស់ផ្ទាល់ខ្លួន និងក្រុមគ្រួសារ សង់បង្គន់អនាម័យ ផ្ទះបាយ ចង្ក្រានបាយ ការកែលម្អផ្ទះ ការរៀបអាពាហ៍ពិពាហ៍ខ្លួនឯង និងក្រុមគ្រួសារ ការទិញគ្រឿងអលង្ការ ការទិញដីទុកសង់ផ្ទះស្នាក់នៅ និងការចំណាយផ្សេងៗដែលទាក់ទងនឹងការបំពេញតម្រូវការក្នុងគ្រួសារ មិនមានបំណងធ្វើអាជីវកម្ម ឬជំនួញឡើយ។

ស្នើសុំឥណទាន

ដំណើរការងាយស្រួល អនុម័តរហ័ស

ទទួលបានការគាំទ្រផ្នែកហិរញ្ញវត្ថុដែលអ្នកត្រូវការ ដើម្បីសម្រេចបាននូវគោលដៅ និងអភិវឌ្ឍអនាគតរបស់អ្នក។

ពាក្យស្នើសុំងាយៗ
អនុម័តរហ័ស
ជម្រើសច្រើន
ទុកចិត្ត & សុវត្ថិភាព
ស្នើសុំឥឡូវនេះ ជោគជ័យរបស់អ្នក ជាអាទិភាពរបស់យើង

ព្រឹត្តិការណ៍ និងព័ត៌មានថ្មីៗ

ពិនិត្យមើលព្រឹត្តិការណ៍ចុងក្រោយបំផុតរបស់យើង យើងបានធ្វើបច្ចុប្បន្នភាពជាមួយនិងព្រឹត្តិការណ៍ថ្មីៗ ព័ត៌មាន និងសកម្មភាពរបស់យើងនៅទីនេះ

News Thumbnail

កិច្ចប្រជុំបូកសរុបលទ្ធផលការងារសម្រេចបានប្រចាំខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅការងារបន្ដ សម្រាប់ខែសីហា ឆ្នាំ២០២៦ ក្រោមអធិបតីភាពលោក ទិត សុខជា អគ្គនាយកស្ដីទី

(ភ្នំពេញ) នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៣ ខែសីហា ឆ្នាំ២០២៦ លោក ទិត សុខជា អគ្គនាយកស្ដីទី បានអញ្ជើញជាអធិបតី ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែរបស់គ្រឹះស្ថានតាមរយៈប្រព័ន្ធ Video Conference (Zoom) លោ...

News Thumbnail

កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី ១ និងលើកទិសដៅបន្តឆមាសទី២ ២០២៦

ព្រឹកថ្ងៃចន្ទ ទី១៣ ខែកក្កដា ឆ្នាំ ២០២៦ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ឌែលតា ម៉ាយក្រូហ្វាយនែន ភីអិលស៊ី មានការរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅបន្តឆមាសទី២ ក្រោមអធិបតីភាពលោកអគ្គនាយកស្តីទី ទិត សុខជា តាមរយៈប...

News Thumbnail

វិញ្ញាបនបត្រអនុលោមភាពសារពើពន្ធប្រភេទមាសឆ្នាំ២០២៦ និង ឆ្នាំ២០២៧

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ឌែលតា ម៉ាយក្រូហ្វាយនែន ភីអិលស៊ី បានទទួលវិញ្ញាបនបត្រអនុលោមភាព សារពើពន្ធប្រភេទមាសសម្រាប់ឆ្នាំ២០២៦ និង ឆ្នាំ២០២៧ ពីអគ្គនាយកដ្ឋានពន្ធដារ។ វិញ្ញាបនបត្រនេះជាសក្ខីភាពថា គ្រឹះស្ថាន...

News Thumbnail

ប្រជុំក្រុមប្រឹក្សាភិបាល

កិច្ចប្រជុំក្រុមប្រឹក្សាភិបាល របស់គ្រឺះស្ថានមីក្រូហិរញ្ញវត្ថុ ឌែលតា ម៉ាយក្រូហ្វាយនែន ភីអិលសុី ដែលបានប្រារព្ធធ្វើឡើង នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥ ក្រោមអធិបតីភាព លោកជំទាវ អ៊ុក រ៉ាវីន ប្រធានក្រុមប្រឺក្សាភិបាល នៃគ្រិ...

News Thumbnail

កិច្ចប្រជុំគណៈកម្មការគ្រប់គ្រងហានិភ័យ និងប្រតិបត្តិតាម គណៈកម្មការសវនកម្ម

កិច្ចប្រជុំគណៈកម្មការគ្រប់គ្រងហានិភ័យ និងប្រតិបត្តិតាម គណៈកម្មការសវនកម្ម របស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ឌែលតា​ ម៉ាយក្រូហ្វាយនែន ភីអិលស៊ី ដែលបានប្រារព្ធធ្វើឡើង នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥ ក្រោមអធិបតីភាព ​លោក​ តាន់ ប៊ុនតុង អភិប...

News Thumbnail

កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ

គ្រឹះស្ថាន ឌែលតា បានចូលរួមកម្មវិធីបរិច្ចាកឈាមក្រោម ប្រធានបទ (ផ្តល់ឈាមស្ម័គ្រចិត្ត សង្គ្រោះជីវិត) កាលពីថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៥ នៅសាកលវិទ្យាល័យអន្តរជាតិ ការចូលរួមកម្មវិធីនេះធ្វើឡើងក្រោមគំនិតផ្តួចផ្តើម...

មជ្ឈមណ្ឌលសេវាកម្មអតិថិជន

យើងខ្ញុំរង់ចាំបម្រើ និងដោះស្រាយរាល់ចម្ងល់របស់អ្នក

លោកអ្នកអាចទាក់ទងមកកាន់សេវាបម្រើអតិថិជនរបស់យើងខ្ញុំសម្រាប់ព័ត៌មានបន្ថែម ឬផ្ញើបណ្តឹងតវ៉ាផ្សេងៗ ដើម្បីឲ្យយើងខ្ញុំកែលម្អ
សេវាកម្មឲ្យកាន់តែប្រសើរឡើង។

ខ្សែទូរស័ព្ទទាន់ហេតុការណ៍ 010 92 3333
081 777 155
081 777 025
ម៉ោងធ្វើការ ថ្ងៃចន្ទ ដល់ថ្ងៃសុក្រ ម៉ោង៨:០០នាទីព្រឹក-ម៉ោង៥:០០នាទីល្ងាច
ថ្ងៃសៅរ៍ ម៉ោង៨:០០នាទីព្រឹក-ម៉ោង១២:០០នាទីថ្ងៃត្រង់

បណ្តឹងតវ៉ា និងមតិយោបល់

រាល់មតិរិះគន់ដើម្បីស្ថាបនារបស់លោកអ្នក គឺជាគន្លឹះក្នុងការលើកកម្ពស់
គុណភាពសេវាកម្មរបស់យើង

ដៃគូសហប្រតិបត្តិការ

ចូលរួមធ្វើការជាមួយគ្នា ចូលរួមជាមួយសហគមន៍ដៃគូរបស់យើង ដើម្បីបង្កើនលទ្ធភាពទៅកាន់កាន់តែប្រសើរ និងពង្រីកអាជីវកម្មរបស់អ្នក

ក្រុមហ៊ុនឥណទាន (កម្ពុជា) ភីអិលស៊ី

ក្រុមហ៊ុនឥណទាន (កម្ពុជា) ភីអិលស៊ី

សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា

សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា

សាកលវិទ្យាល័យអន្តរជាតិ

សាកលវិទ្យាល័យអន្តរជាតិ

មន្ទីរពេទ្យសាកលវិទ្យាល័យអន្តរជាតិសែនសុខ

មន្ទីរពេទ្យសាកលវិទ្យាល័យអន្តរជាតិសែនសុខ

ធនាគាខេប៊ីប្រាសាក់ ម.ក

ធនាគាខេប៊ីប្រាសាក់ ម.ក

ធនាគារវីង

ធនាគារវីង

ក្រុមវីខូណិច ខេមប៊ូឌៀ

ក្រុមវីខូណិច ខេមប៊ូឌៀ

វិទ្យាស្ថានធនាគារ និងហិរញ្ញវត្ថុ

វិទ្យាស្ថានធនាគារ និងហិរញ្ញវត្ថុ